របៀបប្រើ FaceTime លើ iOS12.1 ដែលអាចខលបានមនុស្ស 32 នាក់!
ណែអាប់ដេត iOS12.1 បានដាក់ឲ្យអ្នកប្រើប្រាស់ iPhone និង iPad ប្រើនូវ FaceTime ដែលអាចខលនិយាយឆ្លើយឆ្លងជាមួយមនុស្សបានដល់ 32 នាក់ឯណោះ លើសពីអ្វីដែលគ្រប់គ្នាត្រូវការ ហើយដំណើរការរបស់ System ក៏នៅតែរលូនផងដែរ។ រាល់អ្នកដែលកំពុងនិយាយវីដេអូខលជាមួយយើងតាម FaceTime នេះ នឹងបង្ហាញពាសពេញហ្នឹង មិនមែនតាមជួរនោះទេ បើនៅលើអេក្រង់ iPhone វិញ អ្នកប្រើអាចអូសចុះឡើងដើម្បីនិយាយជាមួយពួកគេបានទាំងអស់គ្នា។
លើសពីនោះទៅទៀត អ្នកប្រើនៅតែអាចប្រើមុខងារប្តូរមុខទៅជាតុក្កតា Animoji, Memoji, និង Filter ផ្សេងទៀតនៅក្នុងកម្មវិធីនោះ។ ការប្រើប្រាស់នេះបានធ្លាក់មកដល់ហើយ ដូច្នេះយើងចង់ណែនាំអ្នកទាំងអស់គ្នា ឲ្យបានចេះប្រើកម្មវិធី FaceTime នេះ ដើម្បីងាយស្រួលទំនាក់ទំនងជាមួយមិត្តភក្តិតាមការគួរ ដោយដំបូងអ្នកត្រូវប្រាកថា iPad, iPhone របស់អ្នកបានអាប់ដេតដល់ជំនាន់ iOS12.1 ជាមុនសិន ហើយការខលជាក្រុមច្រើននាក់នេះ អាចដំណើរការបាននៅលើ iPhone 6s ឡើងទៅដល់ iPhone Xs Max ។ បន្ទាប់ចាំអានបន្តជាចំនុចៗ នៅខាងក្រោម៖
• បើកកម្មវិធី FaceTime
• ចុចលើប៊ូតុងសញ្ញាបូកត្រង់ជ្រុងចំហៀងខាងស្តាំ ផ្នែកខាងលើ
• ចូលដល់ផ្ទាំងមួយទៀត អ្នកត្រូវចុចលើរបាស្វែងរកខាងលើ ចុចរកឈ្មោះមិត្តភក្តិដែលអ្នកចង់ខលទៅ ដោយមានការបង្ហាញជាលេខពណ៌ខៀវមានន័យថា ពួកគេកំពុងប្រើ FaceTime
• បន្ទាប់ពី Add ឈ្មោះរបស់ពួកគេចូលរួចអស់ អ្នកអាចចុចលើប៊ូតុងខល Audio ឬ Video បាន តែត្រង់អត្ថបទនេះ អ្នកត្រូវរៀនពីការខលជាវីដេអូ ដូច្នេះសូមជ្រើសយក Video
• រង់ចាំដល់ពេលពួកគេទទួល ឬលើកការខលនេះ អ្នកនឹងអាចសន្ទនាជាមួយពួកគេដោយក្តីរីករាយ
មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ iPhone ស៊េរីដែលអាចអាប់ដេតឡើងមកដល់ iOS12.1 បាន គួរតែសាកប្រើប្រាស់ iMessage និង FaceTime ដើម្បីទទួលបានការទំនាក់ទំនងដ៏ល្អ ដោយគ្រាន់តែភ្ជាប់ Wi Fi ដើម្បីប្រើប្រាស់កម្មវិធីទាំងនេះ ណាមួយវាមានលក្ខណៈជាឯកជនច្រើន ជាងការប្រើប្រាស់បណ្តាញសង្គម Facebook ទៅទៀត ដូច្នេះសូមសាកល្បង ទើបដឹង។
របៀបប្រើ FaceTime លើ iOS12.1 ដែលអាចខលបានមនុស្ស 32 នាក់!
Reviewed by Chorn Sam
on
5:37 AM
Rating:
No comments: