Samsung បង្ហើបពីម៉ូតថ្ងាសឆកចំនួន 3 ប្រភេទ ដែលត្រៀមបំពាក់លើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន
អ្នកណាៗក៏ដឹងដែរថា Samsung បានប្រកាន់ខ្ជាប់ប្រពៃណី មិនចុះចូលការបំពាក់ថ្ងាសឆក លើក្បាល ដូចក្រុមហ៊ុនផលិតស្មាតហ្វូន Android មួយចំនួនឡើយ ជាពិសេសទៅលើក្រុមហ៊ុន Apple ដែលជាគូប្រជែងដ៏ធំរបស់ខ្លួន។ ចំនុចនេះហើយ បានធ្វើអោយអ្នកគាំទ្ររបស់ Samsung សប្បាយចិត្តខ្លាំង ចំពោះការអនុម័ត្តបែបនេះ ព្រោះមានអ្នកប្រើប្រាស់ មិនតិចនោះទេ ដែលមិនពេញចិត្ត ជាមួយរចនាបថម៉ូតឆកលើក្បាល។
លើសពីនោះ Samsung ក៏ធ្លាប់ឌឺដងគូប្រជែងរបស់ខ្លួន តាមរយៈការចេញវីដេអូខ្លីៗ ដែលប្រិយមិត្តភាគច្រើន ប្រហែលជាធ្លាប់បានទស្សនា ផងដែរ។
ប៉ុន្តែគ្រប់យ៉ាង គ្មានអ្វីស្ថិតថេរនោះទេ ព្រោះជាក់ស្តែង កាលពីយប់មិញនេះ ក្នុងព្រឹត្តកាណ៍ Samsung Developer Conference ជាកម្មវិធីបង្ហើយចុងក្រោយ ប្រចាំឆ្នាំ 2018 ក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញ Slide មួយផ្ទាំង ដោយបង្ហាញពីអេក្រង់ 4 ទម្រង់ដូចគ្នា ប៉ុន្តែនៅលើអេក្រង់ចំនួន 3 គឺមានរំលេចរចនាបថឆក 3 ប្រភេទខុសគ្នា ដែលត្រៀមនឹងបំពាក់ នៅលើស្មាតហ្វូន ក្នុងពេលអនាគត។ បើរាប់ពីឆ្វេងមក គឺទី 1 ជាអេក្រង់ឈ្មោះ Infinity-U (មានម៉ូតឆកជាអក្សរ U), ទី 2 ជាអេក្រង់ឈ្មោះ Infinity-V (មានម៉ូតឆកជាអក្សរ V), ទី 3 ជាអេក្រង់ឈ្មោះ Infinity-O (មានម៉ូតឆកជាអក្សរ O) ដែលម៉ូតនេះចម្លែកជាងគេ ដូចដែលអ្នកបានឃើញក្នុងរូបស្រាប់។ ចំណែកអេក្រង់ចុងក្រោយ មានឈ្មោះថា New Infinity ដែលជាអេក្រង់លាត គ្មានឆក ដោយវាអាចនឹងត្រូវបំពាក់លើស្មាតហ្វូនកម្រិត Flagship ដូចជាត្រកូល Note និង S ជាដើម។
យ៉ាងណា សម្រាប់ប្រភេទអេក្រង់ Infinity-U, Infinity-V និង Infinity-O ដែលមានម៉ូតឆកខុសគ្នានោះ ត្រូវបានគេរំពឹងថា វាអាចនឹងត្រូវបំពាក់នៅលើស្មាតហ្វូនក្នុងកម្រិត Mid-range ស្ថិតក្នុងត្រកូលអក្សរណាមួយ ក៏ថាបាន ព្រោះខាង Samsung មិនបានបញ្ជាក់លើចំនុចនេះ នៅឡើយទេ។ ចុះប្រិយមិត្តយល់បែបណាដែរ បើសិនរចនាបថថ្ងាសឆក កើតឡើងលើទូរសព្ទ Galaxy ពិតមែន?
Samsung បង្ហើបពីម៉ូតថ្ងាសឆកចំនួន 3 ប្រភេទ ដែលត្រៀមបំពាក់លើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន
Reviewed by Chorn Sam
on
2:58 AM
Rating:
Reviewed by Chorn Sam
on
2:58 AM
Rating:

No comments: