Xiaomi Mi 9 អាចនឹងមានកាមេរ៉ាក្រោយឡើងដល់ 3 គ្រាប់ និងប្រើបន្ទះឈីប Snapdragon 8150 ជំនាន់ថ្មី!
Mi 8 ជាស្មាតហ្វូនដែលស្ថិតនៅក្នុងលំដាប់កំពូល របស់ក្រុមហ៊ុន Xiaomi ដែលបានប្រកាសចេញ ជាផ្លូវការ កាលពីចុងខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ ដោយវាមានអេក្រង់លាត រំលេចថ្ងាសឆក បែបទ្រវែងនិងមានបំពាក់កាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដែលរចនាបថមួយតួខ្លួនរបស់ Mi 8 នេះ គឺស្ទើរតែដូចគ្នា ទាំងស្រុងជាមួយទូរសព្ទ iPhone X របស់ Apple។ ចំពោះកម្លាំងម៉ាស៊ីនស្មាតហ្វូននេះវិញ គឺវាប្រើប្រាស់បន្ទះឈីបលេខ Snapdragon 845 ដែលជាឈីបខ្លាំង ជំនាន់ចុងក្រោយរបស់ Qualcomm មិនចាញ់ស្មាតហ្វូនកំពូលៗ នៃក្រុមហ៊ុនដទៃឡើយ។
យ៉ាងណា នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយ ពីប្រភពលេចធ្លាយ ពាក់ព័ន្ធនិងចំនុចចំនួន ២ លើស្មាតហ្វូនដែលត្រៀមស្នងតំណែងបន្តពី Mi 8 នោះគឺម៉ូឌែល Mi 9។ ចង់ដឹងទេថា ចំនុចទាំងនោះ ជាអ្វី? យើងនឹងបង្ហាញដូចខាងក្រោម៖
• កាមេរ៉ា
សព្វថ្ងៃនេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួន បានព្យាយាមតម្លើងកាណុងកាមេរ៉ាខាងក្រោយ ទៅលើទូរសព្ទជំនាន់ថ្មីរបស់ពួកគេ ពីកាមេរ៉ា ១ គ្រាប់ ឡើងមកកាមេរ៉ា ២ គ្រាប់, ពីកាមេរ៉ា ២គ្រាប់ ឡើងមកកាមេរ៉ា ៣ គ្រាប់ ខណៈដែលក្រុមហ៊ុនខ្លះ ហ៊ានហក់លោត ជាមួយការតម្លើងកាណុងកាមេរ៉ាដល់ទៅ ៤ គ្រាប់ ផងក៏មាន។ ជាក់ស្តែង សម្រាប់ទូរសព្ទមិនទាន់ចាប់កំណើត Mi 9 នេះ ត្រូវបានប្រភពជាច្រើន រំពឹងថា Xaiomi អាចនឹងតម្លើងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ មិនអោយចាញ់តែមគេនោះទេ។
• បន្ទះឈីប
គួររំលឹកម្តងទៀតថា កម្លាំងម៉ាស៊ីនលើទូរសព្ទម៉ូឌែល Mi 8 ត្រូវបានក្រុមហ៊ុន Xiaomi ធ្វើការបំពាក់បន្ទះឈីបខ្លាំង Snapdragon 845 ដែលវានឹងជួយច្រើន ទៅលើការប្រើប្រាស់ អោយបានប្រសើរ និងអាចលេងហ្គេមក្រាហ្វិចធំៗ បានរលូន មិនអោយទាស់ចិត្តឡើយ។ ឥលូវនេះ ក៏ស្រាប់តែមានប្រភពថ្មីមួយ បានបង្ហាញការសន្មត់អោយដឹងថា ចំពោះទូរសព្ទម៉ូឌែល Mi 9 នេះ អាចនឹងទទួលបានការបំពាក់បន្ទះឈីប Snapdragon 8150 (7nm) ជំនាន់ថ្មី (ជាឈីបដែលយើងធ្លាប់សំដៅទៅលើលេខ Snapdragon 855 កាលពីពេលកន្លងមកនោះ)។ សម្រាប់ឈីប Snapdragon 8150 នេះ គឺកំពុងស្ថិតនៅក្រោមការអភិវឌ្ឈន៍នៅឡើយទេ ប៉ុន្តែវាអាចនឹងត្រូវក្រុមហ៊ុន Qualcomm ប្រកាសចេញ ជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខនេះ។ អ្វីដែលសំខាន់នោះ គឺថាបន្ទះឈីប Snapdragon 8150 (7nm) ក៏ត្រូវបានបំពាក់លើស្មាតហ្វូនអេក្រង់កោងអាចបត់បានដំបូងគេ ម៉ូឌែល Flexpai របស់ក្រុមហ៊ុន Royole ដែលត្រៀមនឹងចេញលក់ នៅខែធ្នូ ខាងមុខ ផងដែរ។
សរុបមក នេះពិតជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ជាពិសេសអ្នកគាំទ្ររបស់ Xaiomi ផ្ទាល់ទាំងអស់ ប្រសិនបើវានឹងក្លាយជាការពិត។ យ៉ាងណា យើងក៏មិនទាន់ហ៊ានសន្មត់ ឬអះអាងអោយប្រាកដ នៅពេលនេះ បង្ហាញដល់ប្រិយមិត្តអ្នកអាន ថាវានឹងដូចអ្វីដែលគេបានរំពឹងពីខាងលើ ឬក៏អត់នោះដែរ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំតាមដាន ប្រភពផ្លូវការពី Xiaomi តែប៉ុណ្ណោះ ទើបអស់ចិត្ត។
Xiaomi Mi 9 អាចនឹងមានកាមេរ៉ាក្រោយឡើងដល់ 3 គ្រាប់ និងប្រើបន្ទះឈីប Snapdragon 8150 ជំនាន់ថ្មី!
Reviewed by Chorn Sam
on
5:35 AM
Rating:
Reviewed by Chorn Sam
on
5:35 AM
Rating:

No comments: